ព្រែកជីកវិញតេជាកំណត់ត្រាប្រវត្តិសាស្ត្រខ្មែរដ៏ឈឺចាប់មិនអាចភ្លេចបាន | bnc

ព្រែកជីកវិញតេ រឺ ព្រែកយួន ជាព្រែកដែលជីកនៅក្នុង គ.ស ១៨១៦ ដែលខ្មែរចាំមិនភ្លេចសោះ គឺមេទ័ពយួនកែនខ្មែរ ៥០០០នាក់ និងយួន ៥០០០នាក់ អោយជីកព្រែកនោះ ដែលមានបណ្ដោយ ៥៣គីឡូម៉ែត្រ ទទឹង ៣៣ម៉ែត្រ ជម្រៅ ២ម៉ែត្រ ៦០សង់ទីម៉ែត្រ ស្ទើរគ្រប់ទីកន្លែង។ ចាប់ពី ខេត្តមាត់ជ្រូក ទៅដល់ ខេត្តពាម ដែលយួនហៅថា ព្រែកវិញតេ ក្នុងគោលបំណង លេបយកទឹកដីខ្មែរ អោយចែកជាខ្មែរកណ្ដាល និងខ្មែរក្រោម ងាយស្រួលគ្រប់គ្រង។ រួចធ្វើជាព្រំប្រទល់ដែនដីខ្មែរ និងដែនដីកូសាំងស៊ីនផង ហើយយួនចាត់ទុកដីណាដែលនៅខាងត្បូងព្រែកជារបស់ខ្លួន។ ក្នុងរាជ្យព្រះបាទ អង្គចន្ទទី២ (ព្រះឧទ័យរាជា) ឆ្នាំ១៨០៦ ដល់ ឆ្នាំ១៨៣៤។ រួចបន្តដល់ រាជ្យក្សត្រីអង្គម៉ី ឆ្នាំ១៨៣៤ ដល់ ឆ្នាំ១៨៤០ ទើបជីកចប់សព្វគ្រប់។

ព្រែកជីកវិញតេលាតសន្ធឹងពីចំណុចប្រសព្វ ទន្លេបាសាក់ (បន្តពីព្រែកជីកវិញអាន) ឆ្ពោះមកដល់ចំណុចដៃ ព្រែកតាន់ហុន ប៉ែកខាងកើត គឺនៅឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ទន្ទឹមនឹងបង្គោលព្រំដែនសម័យបារាំងលេខ ១២៤ ។ បើតាមឯកសាររបស់លោក សារិន ឆាក ព្រែកជីកវិញតេ មានបណ្តោយប្រវែង ៥៣គ.ម និងទទឹងជាមធ្យមមានប្រវែង ៣៣ម។ ព្រែកជីកនេះ ស្ថាបនាឡើងអំឡុងការគ្រងរាជរបស់ ព្រះរាជាអង្គចន្ទ (១៨០៦–១៨៣៤) ដែលអ្នកប្រវត្តិវិទូជាច្រើនបានហៅប្រទេសកម្ពុជាថា ”កម្ពុជានាយុគដ៏ខ្មៅងងឹត” ហើយចំពោះអ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរវិញ បានចាត់ទុកព្រះរាជាអង្គនេះ “ជាស្តេចចោលម្សៀត គិតតែពីស្រី និងអំណាច ហើយគ្មានបានគិតគូរសុខទុក្ខដល់ប្រជារាស្ត្រ និងស្រុកទេសឡើយ ព្រមទាំងជាក្សត្រដែលនាំយួនឲ្យចូលស្រុកមកត្រួតត្រាបង្កឲ្យមានសោកនាដកម្មយ៉ាងធន់ធ្ងរ។

នៅខែសីហា ឆ្នាំ ១៨០៦ ព្រះអង្គចន្ទ ដែលជាព្រះរាជបុត្រច្បងរបស់ ព្រះបាទអង្គអេង មានព្រះជន្មទើបតែ ១៥ វស្សា បានឡេីងគ្រងរាជជាព្រះរាជាខ្មែរនៅក្រុងបាងកក ដោយមានព្រះនាមរាជ្យថា “ព្រះបាទសម្ដេចព្រះឧទ័យរាជាធិបតីព្រះស្រីសុរិយោពណ៌។ បន្ទាប់ពីឡេីងគ្រងរាជ ព្រះអង្គ ទ្រង់យាងត្រលប់មកសោយរាជ្យនៅក្រុងឧដុង្គវិញ ដោយនាំទាំងព្រះអនុជទាំងបីអង្គ គឺអង្គស្ងួន អង្គអិម និងអង្គឌួង និងព្រះញាតិវង្សមួយចំនួន មកជាមួយផង។ ពេលព្រះរាជាយាងមកដល់ ខេត្តបាត់ដំបង “ចៅ ពញាអភ័យធីបែស បែន” ជាស្តេចត្រាញ់គ្រប់គ្រងនៅទីនោះ និងមានងារជា “ឧកញ៉ាយោមរាជ បែន”ផង បានយកកូនស្រី ៤នាក់ មកថ្វាយដល់ក្សត្រទាំង ៤អង្គដែរ។ ព្រះរាជា អង្គចន្ទ បានសព្វព្រះទ័យនាង ទេពធីតា ក៏យកធ្វើជា អ្នកម្នាង។

ក្រោយមកវិវាទបានកើតឡើងរវាង ព្រះអង្គចន្ទ និងព្រះអនុជ ព្រមទាំង ការសម្លាប់ យោមរាជបែន ផងនោះ និងដោយហេតុខ្លាចក្រែង មានចម្បាំងគ្នាឯងក្នុងស្រុកកើតឡើង ព្រះអង្គចន្ទ ក៏ទ្រង់ទៅសុំអោយទ័ពយួនមកបង្ការ។ បន្ទាប់ពីទ័ពយួននេះបានមកដល់ ក៏ទៅបោះបន្ទាយនៅត្រង់ កោះចិន ដែលមានឡេវ៉ាន់យៀក ជាមេទ័ព។ ម្យ៉ាងទៀត ដើម្បីចង់បង្កើនទំនុកចិត្តជាមួយ ឡេវ៉ាន់យៀក (ហៅអុងតាគុន) ព្រះរាជាមានផែនការបញ្ជូន ព្រះអនុជពីរអង្គទៀត គឺអង្គអិម និងអង្គដួង ឲ្យទៅក្រុងព្រៃនគរ ដើម្បីសិក្សាបន្ត។ ផែនការនេះត្រូវបានព្រះអនុជទាំងពីរអង្គ ទ្រង់ជ្រាប ក៏នាំគ្នារត់ទាំងយប់ ចេញទៅស្រុកសៀម ដោយនាំព្រះមាតា និងបណ្ដាខ្ញុំទៅនៅជាមួយផងដែរ ព្រះអង្គស្ងួន បានទូលព្រះចៅសៀមជ្រាប សព្វសេចក្តី។

ចាប់ពេលនោះហើយ ដែលស្តេចអង្គចន្ទ បានខិតជិតទៅខាងយួន ហើយទ្រង់ទុកដាក់ប្រទេសខ្មែរជាសាមន្ដរដ្ឋ (រដ្ឋចំណុះ) ដោយសន្យាលើកសួយសារអាករ ទៅថ្វាយស្ដេច យ៉ាឡុង រៀងរាល់ ៣ឆ្នាំម្ដង។ ចំណែកព្រះចៅសៀម ទ្រង់មិនពេញព្រះទ័យចំពោះអំពើព្រះអង្គចន្ទ ដែលបានងាកទៅរកយួនជាមិត្ដនោះវិញឡើយ។ ម៉្លោះហើយ ទ្រង់ក៏បញ្ជូនទ័ពអោយចូលប្រទេសខ្មែរ ជា ៣ផ្លូវ។ គ្រានោះ ទ័ពចំរុះខ្មែរ-យួន ច្បាំងតទល់នឹងទ័ពសៀម។ ដោយឃើញស្ថានការណ៍មានសភាពកាន់តែធ្ងន់ធ្ងរ ព្រះអង្គចន្ទ ក៏ដកថយទៅគង់នៅខេត្ត លង់ហោរ នៃដែនដីកម្ពុជាក្រោម។ នៅគ.ស ១៨១៣ 

ក្រោយពីបានធ្វើការសម្រុះសម្រួលជាមួយសៀមខ្លះហើយ ស្ដេចយ៉ាឡុង ទ្រង់បានបញ្ជាឲ្យលោក ឡេ វ៉ាន់យៀក ហែរព្រះអង្គចន្ទ អោយត្រឡប់មកសោយរាជ្យនៅឧដុង្គវិញ។ នៅគ.ស. ១៨១៤ សៀមលើកទ័ពចូលម្ដងទៀត តែពុំមែនមកកំចាត់យួនដូចពេលមុនៗទេ គឺមកដណ្ដើមយកទឹកដីខ្មែរដោយត្រង់ៗតែម្ដង។ ទឹកដីខ្មែរ ៣ខេត្ដទៀត ត្រូវបានសៀមយកទៅចាប់តាំងពីពេលនោះមក ដែលរួមមាន៖ ម្លូព្រៃ ទន្លេ-រពៅ និងស្ទឹងត្រែង។ ពេលនោះប្រទេសកម្ពុជា លែងមានព្រំប្រទល់ជាប់ជាមួយប្រទេសលាវ ទៀតហើយ។

ប្រវត្តិព្រែកជីកវិញតេ និងប្រវត្តិកំពប់តែអុង៖ នៅឆ្នាំ ១៨១៥ តាមបញ្ជាពីអធិរាជ”យ៉ាឡុង” (Gia Long) ឲ្យកេណ្ឌរាស្ត្រខ្មែរ ៤០០០នាក់ មកសាងបន្ទាយមួយ នៅ មាត់ជ្រូក (ចូវដុក) ។ ខ្មែរ ២០,០០០នាក់ទៀត ត្រូវបានប្រមូល មកពីគ្រប់ខេត្ត ដើម្បីជីកព្រែកចំនួនពីរ។ គ្រានោះយួនមិនទាន់ហៅថា ព្រែកជីកវិញតេ នៅឡើយទេ ដោយនិយាយត្រឹមពាក្យព្រែកជីកសម្រាប់ការពារសឹកសត្រូវ នៃបន្ទាយនៅមាត់ជ្រូក។ ប៉ុន្តែ ក្រោយពីបានជីករួចហើយ យួនក៏បានហៅថាជាព្រែកជីកវិញតេតែម្តង។ ពេលនោះ អស់មុខមន្ត្រី និងព្រះឧទ័យរាជាអង្គចន្ទ មិនសព្វព្រះទ័យនឹងឈ្មោះនេះឡើយ បានជជែកថា ប្រទេសខ្មែរមិនមានព្រំដែននៅទីនេះទេ។ ការទាមទារនេះ មិនមានអានុភាពលើអាណាព្យាបាលយួនឡើយ ហើយថែមទាំងចាប់ផ្តើម ប្តូរឈ្មោះស្រុកភូមិ តំបន់នានា ជាភាសាយួនទៀតផង។ រាជពង្សាវតារខ្មែរ បានបញ្ជាក់ថា ក្នុងការជីកព្រែកនេះ ប្រជារាស្រ្ដខ្មែរត្រូវគេកេណ្ឌ ហើយត្រូវយួនធ្វើបាបគ្មានត្រាប្រណីសោះឡើយ។

រឿងកំពប់តែអុង ដែលយួនបានយកខ្មែរកប់ទាំងរស់ យកក្បាលធ្វើជើងមុំជើងក្រានដាំតែ បានកើតឡើងនៅសម័យនោះឯង ហើយពលរដ្ឋខ្មែរ នៅតែចងចាំ និងនិយាយតៗគ្នា នូវរឿងរ៉ាវទាំងនេះ រហូតដល់សព្វថ្ងៃ។ ចំពោះអំពើព្រៃផ្សៃ អមនុស្សធម៌របស់យួននេះ ព្រះអង្គចន្ទមិនបានតវ៉ាឡើយ មានតែមន្រ្ដីម្នាក់បានចេញមុខការពារ។ ក្រោយមកក៏ត្រូវយួនដឹង ក៏បានចាប់មន្រ្ដីនោះទៅសម្លាប់ចោល។ នៅគ.ស.១៨២០ ស្តេចយ៉ាឡុង បានចូលទិវង្គត ហើយត្រូវបានស្នងរាជ្យ ដោយបុត្រាទី២ ព្រះនាម ង្វៀង មិញម៉ាង (១៨២០-១៨៤១)។ ង្វៀងមិញម៉ាង គឺជាពួក ខុងជឺអភិរក្សនិយម ដែលតស៊ូនឹង សាសនាកាតូលិក ធ្លាប់បានប្រព្រឹត្តិនៅប្រទេសយួន កន្លងមកត្រូវបានស្តេចថ្មីនេះ យកមកអនុវត្តធ្វើ “យួនតូបនីយកម្ម” មកលើប្រជារាស្ត្រខ្មែរ យ៉ាងឃោរឃៅព្រៃផ្សៃ ជាទីបំផុត។


ឯកសារសាស្ត្រាស្លឹករឹតខ្មែរនៅវត្តក្រួច ដែលសរសេរជាកំណាព្យដោយព្រះមហាបទុមបារមីពេជ្ញ គង់នៅវត្តកោះប្រាក់បិទមាស បានសរសេរទាក់ទងនឹងរឿងព្រែកជីកនេះយ៉ាងវែងថា កំណែនមានរហូតដល់ចំនួន ៥ម៉ឺននាក់ឯណោះ និងមានមន្ត្រីខ្មែរនៅមើលការខុសត្រូវពីលើគឺ“ឧកញ៉ាយោមរាជម៉ុក” និង”ស្នងកែ” ជាអ្នកត្រួតផ្ទាល់។ ក្ដីលំបាកវេទនារបស់ខ្មែរ ជាគូលីកំណែននេះ ប្រៀបបាននឹងឋាននរក។ គេចែកជាក្រុមដប់ៗនាក់ (មេម្នាក់ កូន៩) ដោយប្រើស្នែង៤ សែងគ្នា៨នាក់ (២នាក់សែងស្នែង១) និងអ្នកចាំជីកដី២នាក់ ក្នុង១ក្រុម មានយួន៣នាក់ចាំត្រួត។
ហិង្សាផ្ទុះឡើង ប្រឆាំងយួន៖ អំពើអមនុស្សធម៌នេះ បណ្ដាលអោយប្រជារាស្រ្ដខ្មែរ ព្រះសង្ឃខ្មែរទ្រាំពុំបាន ក៏នាំគ្នាកាប់សម្លាប់យួនអស់ជាច្រើន។ នៅឆ្នាំ១៨២០ ដដែល មានភិក្ខុមួយអង្គនាមកែ ឬ ហៅថា សិល្ប៍កែ គង់នៅវត្ដសំបួរ ស្រុកខ្សាច់កណ្តាល ខេត្ដភ្នំពេញ បាននិមន្តជួយស្រោចស្រង់ និងព្យាបាលជំងឺអ្នកស្រុក ដោយទទួលបាន ការសមប្រកប និងស័ក្តិសិទ្ធីជាពន់ពេក ហើយដែលអ្នកស្រុហៅថាជា”អ្នកសិល្ប៍ភូវិសេស” ព្រមទាំងមានសាមណេរ ១អង្គ ឈ្មោះ កុយ ជាសិស្សគណនិមន្តតាមជាមួយផង។ ហើយក៏បន្តនិមន្តទៅតាមខេត្តនានា ជួយដល់អាណាប្រជានុរាស្រ្ដនៅគ្រប់ច្រកល្ហក សឹងបានជាសះស្បេីយគ្រប់ៗគ្នា ដែលធ្វើឲ្យល្បីល្បាញដល់បណ្តារាស្ត្រ និងមន្ត្រី រហូតដល់ព្រះឧទ័យរាជា។


ដំបូងឡើយ ព្រះរាជាទ្រង់ជាអ្នកបញ្ញាឲ្យ ឧកញ៉ានរេន្ទតុល និងនាយកែព្រាលទៅបង្ក្រាបក្រុមសិល្ប៍កែ ដែលរំដោះកូលីកំណែនចេញពីព្រែកជីកនោះ ប៉ុន្តែពលសេនាដែលទៅជាមួយខ្លួន ប្រែទៅជាចុះចូលរួមជាមួយនឹង សិល្ប៍កែ/ស្នងកែ/ ស្នងរូប រួចនាំគ្នាគាំទ្រជាកម្លាំង ហើយបានវាយពលសេនាព្រះរាជាឲ្យបរាជ័យ និងចុះចូលស្ទើរទាំងអស់។ ពុំនោះសោតទៀត សម្ដេចចៅពញាតី ឧកញ៉ានរេន្ទតុល និងនាយកែព្រាល ក៏ចូលរួមជាកម្លាំង ជាមួយ សិល្ប៍កែ ហើយលើកទ័ពទៅកាប់សំលាប់យួនអស់ជាច្រើន និងរំដោះកម្មករកំណែនព្រែកជីកចេញទាំងអស់។ “ឧកញ៉ាយោមរាជម៉ុក” ដែលមានគំនុំជាមួយ”ស្នងកែ”ពីយូរមកហើយនោះផង ក៏ទៅទូលពិតប្រាប់ អុងតាគុន ថា ស្នងកែ នោះឯង ដែលជាដើមគំនិតបង្គាប់ឲ្យរាស្ត្ររត់ យ៉ាងដូច្នោះ។ អុងតាគុន ក៏បានសម្លាប់ ស្នងកែ នាគ្រានោះ ដោយកាត់ក្បាលយកទៅដោត ដាក់ជាបម្រាមកុំឲ្យមាននរណាក្រោយទៀតត្រាប់តាម ពេលនោះស្នងកែខ្លួនឯង ក៏មិនបានដឹងអំពីកំហុសអ្វី ទាល់តែសោះ។
ចាប់ពីពេលនោះមក យួនក៏បានដាក់ខ្នោះជើងគ្រប់កម្មករកំណែនខ្មែរទាំងអស់បង្ការខ្លាចរត់ទៀត និងបន្តធ្វើទារណ្ឌកម្ម និងជីកព្រែករហូតដល់បង្ហើយ។ នៅពេលដែលយួនបើកទឹកបង្ហូរចូលព្រែក យួនមិនប្រាប់ខ្មែរមុនទេ បណ្ដាលអោយកម្មករកំណែនខ្មែរ ដែលរត់មិនទាន់ដោយសារជើងពួកគេជាប់ខ្នោះនៅឡើយ ត្រូវលិចលង់ក្នុងព្រែកស្លាប់ជាច្រើននាក់។ ក្រោយពីបានទទួលជ័យជំនះ ភិក្ខុកែ ព្រមទាំងឧកញ៉ានរេន្ទតុល និង នាយកែព្រាល បានថយទៅធ្វើបុណ្យ ៣យប់៣ថ្ងៃ នៅឯ កោះសូទិន ដែលធ្វើឲ្យមេឃដែលរាំងហួតពីរឆ្នាំមកហើយ មានភ្លៀងធ្លាក់ យ៉ាងគំហុក អស់រយៈពេល១អាទិត្យពេញ បណ្តាលឲ្យមានជំនន់យ៉ាងធំ នៅគ្រានោះ៕
ដើម្បីរឿងមួយ មានលក្ខណៈពិត ប្រវត្តិសាស្រ្ត គេត្រូវមាន ៥ ចំណុច Wh 5
1. When? ពេលណា ?
2. Where? ព្រែកជីកវិញតេ?
3. Who?
4. How?
5. Why
១- ប្រវត្តស្រុកកំពប់តែអុង (ខេត្តលង់ហោរ)
ស្រុកកំពប់តែអុង គឺជាខេត្តប្រវត្តិសាស្ត្រជូរចត់បំផុត ដែលយួនបានយកខ្មែរទៅកប់ទាំងរស់ត្រឹមក មានរាងជាមុំចង្ក្រាន ដោយលើកយកខ្ទះមកដាក់ពីលើក្បាលខ្មែរ រួចបង្កាត់ភ្លើងឡើងដាក់អុសដុតយ៉ាងសន្ធោសន្ធៅ ដើម្បីដាំទឹកឲ្យអុងយួនផឹក ។ អុងយួនវាលើកឡើងថា បើហ៊ានតែរង្គើរកំពប់ទឹកតែដែលកំពុងដាំ នឹងកាត់ក្បាលចោល ។ ស្រុកនេះជាប់ទាក់ទងនឹងរឿងកំពប់តែអុង ឬកំពង់តែអុង ។
កំពង់តែអុង
កំពង់តែអុង ជាតំបន់កំពង់ទឹកដែលអុងយួន បញ្ជាបាវបម្រើ និងបរិវារឲ្យទៅដងទឹកនៅឯកំពង់នោះយកមកដាំតែឲ្យខ្លួនផឹក ។
ន័យម៉្យាងទៀតគឺ
-កំពង់ ជាទីកន្លែងចុះងូតទឹក ដងទឹក ឆ្លងទឹក...។
-តែអុង ជាតែរបស់អុងយួនដែលវាបញ្ជាឲ្យដាំពីលើក្បាលខ្មែរ ។ នៅក្នុងរជ្ជកាលព្រះចៅអធិរាជវៀតណាម ម៉ិញ ម៉ាង (១៨២០-១៨៤១) ការត្រួតត្រារបស់វៀតណាមមានសភាពកាចសាហាវ និងឃោរឃៅជាទីបំផុត ។ ចាប់សម័យនោះមក ជនជាតិខ្មែរតែងតែនិយាយរំលឹករឿង "កំពប់តែអុង" ជាប់ជាប្រចាំរហូតមកដល់សព្វថ្ងៃ ។
នៅសម័យនោះពួកទាហានព្រះចៅអធិរាជវៀតណាម កប់ខ្មែរដែលប្រឆាំងនឹងពួកគេទាំងរស់ ដោយទុកតែក្បាលឲ្យផុតពីដីធ្វើជាមុំចង្ក្រានដាំតែ ។ នៅពេលដែលអ្នកជាប់ទោស ខំរើបម្រាស់ដោយក្ដៅឈឺផ្សាខ្លាំងដោយសារដុតទាំងរស់ពួកវៀតណាមស្រែកគម្រាមថា ប្រយ័ត្នកំពប់តែអុង ។ ពាក្យតែអុងនេះនៅក្នុងភាសាវៀតណាមមានន័យថា តែលោកធំ ។
ទោះជាជនជាតិខ្មែរមានឋានៈ វណ្ណៈណា ចាស់ឬក្មេងមានអាយុប៉ុន្មានក៏ដោយ គេនិយាយរឿងនេះគ្រប់ៗគ្នា ដែលជាអនុស្សាវរីយ៍ដ៏ជូរចត់ និងខ្លោចផ្សាជាទីបំផុត ។ ព្រះចៅម៉ិញ ម៉ាង បញ្ជាឲ្យដូរឈ្មោះខេត្តខ្មែរទាំងឡាយដាក់ទៅឈ្មោះវៀតណាមវិញ ហើយនៅក្នុងខេត្តទាំងនោះមានជនជាតិវៀតណាម្នាក់ៗនៅត្រួតត្រាមើលលើអភិបាលខេត្តខ្មែរនីមួយៗ ។
វៀតណាមបង្ខំឲ្យរដ្ឋបាលខ្មែរយកភាសាវៀតណាមមកប្រើ ពួកឧត្ដមសេនីយ៍វៀតណាមធ្វើទុក្ខបុកម្នេញដល់ព្រះសង្ឃខ្មែរ ព្រោះគេសង្ស័យថា ព្រះសង្ឃទាំងនោះមានគំនិតជាតិនិយម។ ពួកគេវាយបំផ្លាញព្រះពុទ្ធបដិមា និងចេតិយទាំងឡាយចោល។ គ្រានោះឧត្ដមសេនីយ៍វៀតណាមឈ្មោះ ទ្រឿង ម៉ិញយ៉ាង ដឹកនាំនឹងត្រួតត្រាលើប្រទេសខ្មែរ។ ការផ្លាស់ប្ដូរគ្នាគ្រប់គ្រង ម្ដងពីសៀម និងម្ដងពីវៀតណាមមានរយៈពេលជាច្រើនសតវត្សរ៍ ។ ដោយសារតែមានហេតុការណ៍ខ្លះសៀមជាប់ដៃធ្វើសង្គ្រាមយូរអង្វែងជាមួយភូមា ហើយវៀតណាមមានការរំខានខ្លះៗ ពីអ្នកបះបោរផ្ទៃក្នុងរបស់ខ្លួន ទើបរារាំងប្រទេសខ្លាំងទាំងពីរនេះ មិនអាចលេបត្របាក់យកប្រទេសខ្មែរទាំងមូលបាន ។
២- ព្រះអង្គអេង (១៧៧៩-១៧៩៦)
នៅពេលដែលព្រះអង្គអេងឡើងសោយរាជ្យនៅឆ្នាំ ១៧៧៩ ប្រទេសខ្មែរបានក្លាយជាអាណាចក្ររណបគេ គឺរណបទាំងប្រទេសសៀមនិងប្រទេសវៀតណាមក្នុងពេលតែមួយ។ ស្ដេចអង្គអេង ត្រូវបានគ្រងរាជនៅទីក្រុងបាងកកដែលជារាជធានីថ្មីរបស់សៀម ដែលពេលនោះត្រូវបានកងទ័ពសៀមលើកបន្តុបឲ្យគ្រងរាជ្យ ។ ព្រះអង្គអេងឡើងគ្រងរាជ្យនៅព្រះជន្ម៧ព្រះវស្សា គឺមានវ័យក្មេងខ្ចីបំផុត ដែលមិនមានបទពិសោធន៍ ហើយមិនដឹងកិច្ចការរាក់ជ្រៅក្នុងការគ្រប់គ្រងព្រះនគរឡើយ។ ព្រះអង្គអេងឡើងសោយរាជ្យពេញលក្ខណៈក្នុងព្រះជន្ម២២ព្រះវស្សា ។ នៅពេលព្រះអង្គអេងសោយទិវង្គតនៅឆ្នាំ១៧៩៦ បុត្រារបស់ព្រះអង្គនៅក្មេងៗពេក មិនអាចសោយរាជ្យបន្តបាន។ មន្ត្រីខ្មែរ គឺចៅហ្វា ប៉ុក ដែលស្និទ្ធជាមួយសៀម បានទទួលមើលខុសត្រូវកិច្ចការរដ្ឋពីឆ្នាំ ១៧៩៦-១៨០៥ ។
នៅក្នុងរជ្ជកាលស្ដេចអង្គអេង ទឹកដីបាត់ដំបង មហានគរ ធ្លាក់ទៅក្នុងអំណាចសៀមនៅឆ្នាំ១៧៩៥ បណ្ដាលមកពីមន្ត្រីខ្មែរដែលស្និទ្ធនឹងសៀមចង់បំពេញចិត្តចៅហ្វាយសៀម បានញុះញង់ស្ដេចសៀមឲ្យទារសគុណក្នុងការចិញ្ចឹមព្រះអង្គអេង ។
៣- ស្ដេចអង្គច័ន្ទទី២ (? ? ? ? -? ? ? ? )
៥០ឆ្នាំក្រោយមក ស្ដេចអង្គច័ន្ទទី២ បានស្នើសុំឲ្យវៀតណាមជួយបង្ក្រាបកម្លាំងបះបោរ ដែលបង្កឡើងដោយបងប្អូនប្រុសទាំងពីររបស់ព្រះអង្គ បានរៀបផែនការដណ្តើមរាជ្យបល្ល័ង្ក។ នៅពេលដែល អង្គច័ន្ទសោយទីវង្គតដោយអាថ៌កំបាំង ពួកវៀតណាមបានលើកបន្តុបមហាក្សត្រមួយអង្គដែលគ្មានអំណាចឱ្យឡើងសោយរាជ្យ ហើយបានត្រួតត្រាប្រទេសខ្មែរ។ នៅរជ្ជកាលព្រះអង្គច័ន្ទទី២ ខ្មែរត្រូវលើកសួយសារអាករទៅថ្វាយស្ដេចសៀមផង និងវៀតណាមផង។ សួយសារអាករដែលបញ្ជូនទៅវៀតណាមរួមមាន ដំរីឈ្មោលកម្ពស់៥ហត្ថ កុយរមាសពីរ ភ្លុកដំរីបីគូ ក្រវាញ ក្រមួនម្រ័ក្សណ៍ ។
ក្នុងរជ្ជកាលនេះដែរ វៀតណាមបានកេណ្ឌខ្មែរឱ្យជីកព្រែកវិញតេ ៥៣គីឡូម៉ែត្រ និងព្រែកវិញអាន ប្រវែង១៤គីឡូម៉ែត្រ នៅកម្ពុជាក្រោម ។
៤- ព្រះបាទអង្គឌួង (១៨៤០-១៨៥៩)
នៅឆ្នាំ១៩៤៩ ប្រជាជនខ្មែរបះបោរប្រឆាំងនឹងឧត្តមសេនីយ៍ និងមន្ត្រីវៀតណាម ដែលប្រមាថមើលងាយខ្មែរហួសហេតុពេក។ ប្រទេសសៀមបញ្ជូនកងទ័ពមកជួយខ្មែរ តែគ្មានកងទ័ពណាទទួលជ័យជម្នះពិតប្រាកដនោះទេ។ ដូច្នេះ នៅពេលនោះ ព្រះចៅប្រទេសសៀម និងព្រះចៅប្រទេសវៀតណាមមូលមតិគ្នារាជាភិសេកព្រះបាទអង្គឌួងធ្វើជាព្រះមហាក្សត្រខ្មែរ ។
តាមកិច្ចព្រមព្រៀងរវាងសៀម និងវៀតណាមនោះ ប្រទេសទាំងពីរត្រួតត្រាលើប្រទេសខ្មែរ និងបញ្ជាក់ថាទឹកដីដែលប្រទេសទាំងពីរលេបយកបានក្នុងរវាង៥០ឆ្នាំមុន ជាកម្មសិទ្ធិរបស់ពួកគេរៀងៗខ្លួន។
នៅឆ្នាំ១៨៤៨ ព្រះបាទអង្គឌួងបានវិលត្រឡប់មកពីនិរទេសនៅក្នុងបាងកក ដោយមានការជួយពីកងទ័ពសៀម បានរឹបអូសយករាជ្យបល្ល័ង្ក ហើយបានស្ដារភាពមិនសុខស្រួលរបស់កម្ពុជាឡើងវិញ ដោយត្រូវផ្ដល់ភក្ដីភាពចំពោះប្រទេសជិតខាងដ៏ខ្លាំងទាំងពីររបស់ខ្លួនបន្តទៀត។ សៀមបានផ្ញើលិខិតសុំឱ្យមានការទទួលស្គាល់ខេត្តម្លូរព្រៃ និងទន្លេពៅជារបស់សៀម។ ព្រះអង្គឌួងទ្រង់បានចេញព្រះលិខិតតបវិញថា "ខ្ញុំមិនឱ្យអ្វីទាំងអស់ទៅប្រទេសសៀមឡើយ តែដោយសារពេលនោះសៀមមានកម្លាំងខ្លាំងក្លាជាង សៀមអាចបន្តកាន់កាប់ជាបណ្ដោះអាសន្ននូវអ្វីៗដែលខ្លួនបានរឹបអូសយកពីកម្ពុជា" ។
គួរគប្បីថា នៅពេលឡើងសោយរាជ្យ ព្រះអង្គឌួង ទ្រង់តូចព្រះទ័យខ្លាំងណាស់ ចំពោះការបាត់បង់ទឹកដីជាច្រើន ដែលត្រូវវៀតណាម និងសៀមយកដោយខុសច្បាប់។ នៅឆ្នាំ១៨៥៤ ដោយអត់ទ្រាំពុំបាននឹងអំពើរំលោភទន្ទ្រានយកទឹកដីពីសំណាក់ជនជាតិវៀតណាមដែលរស់នៅកម្ពុជាក្រោម ព្រះអង្គឌួងទ្រង់បានសម្រេចព្រះទ័យថា ត្រូវតែសុំជំនួយ និងការការពារពីមហាអំណាចអឺរ៉ុបណាមួយ ។
ព្រះអង្គក៏បានបញ្ជូនសារលិខិតជាសម្ងាត់ទៅថ្វាយព្រះចៅ ណាប៉ូឡេអុងទី៣ នៃប្រទេសបារាំងឱ្យជួយប្រទេសកម្ពុជា ដោយ ព្រះអង្គ បាននាំយកសួយសារអាករទៅជាមួយផង គឺមានកុយរមាស៤ ជ័ររង្គ៣០០គីឡូក្រាម ស្ករអំពៅ៣០០គីឡូក្រាម និងម្រេច៣០០គីឡូក្រាម។ តែកិច្ចការនេះមិនបានសម្រេចដូចបំណងឡើយ ដោយសារប្រទេសបារាំងពុំមានឆ្លើយតបអ្វីសោះឡើយ។
ដកស្រង់​ចេញ​ពី​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​លោក​ នួន​ សុធិមន្ត​ ។
ប្រវត្តិ ដាំតែអុង ព្រែកជីកវិញតេ
ព្រះមហាក្សត្រខ្មែរដែលឡើងសោយរាជ្យនិងព្រះរាជ្យវង្សានុវង្សខ្មែរដែលទទួលបានគោរមងារដោយមានការគាំទ្រព្រមទាំងជ្រោមជ្រែងពីសំណាក់សៀមមានព្រះនាមដូចតទៅៈ
ខ្សែរាវង្សអាណាចក្រទិសខាងលិច
1. ១.ព្រះបាទធម្មរាជា (អង្គចន្ទទី ១ ) ១៤៨៦-១៥០៤
2. ២.ព្រះពញ្ញាអុង(ញាតិវង្ស)សៀមតែងតាំងជាចៅហ្វាយខេត្តសុវណ្ណខ័តលោក
3. ៤.ព្រះបាទស្រីសុរិយោពណ៌ ១៦០៣-១៦១៨
4. ៥.សម្តេចព្រះកែវហ្វាអង្គអឹម រាជ្ជកាលទី១ ១៦៩៩-១៧០០
5. (រាជ្ជកាលទី២ ១៦១០-១៧២២ រាជ្ជកាលទី៣ ១៧២៩
6. ៦.ព្រះរាមាធិបតីព្រះអង្គនន់ អង្គនន់ទី២ [១៧៧៥-១៧៧៩]
7. ៧.ព្រះនារាយ៍រាមាធិបតីព្រះអង្គអេង [១៧៧៩-១៧៩៦]
8. ៨.ព្រះឧទ័យរាជាអង្គចន្ទ (អង្គចន្ទទី២) ១៨០៦-១៨៣៤
9. ៩.ព្រះអង្គស្ងួន(ព្រះញាតិវង្ស)សៀមតែងតាំងជាមហាឧបរាជ
10. ១០.ព្រះអង្គអឹម(ព្រះញាតិវង្ស) សៀមតែងតាំងជាមហាឧបរាជ
11. ១១.ព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួង ១៨៤០-១៨៥៩

————————

(ឯកសារយោងពីសៀវភៅប្រវត្តិសាស្ត្រ អាដេម៉ារ ឡឺក្លែរ អតីតរ៉េស៊ីដង់បារាំងប្រចាំកម្ពុជា, គេហទំព័រ Wikipedia ឯកសាររបស់លោកសារិនឆាក និងឧកញ៉ាវាំងជួន )

————————

ចែករំលែកព័ត៌មាន និងចំណេះដឹងនៅទីនេះ៖ https://bnctrust.blogspot.com/

————————

Telegram: https://t.me/bnccambo

Post a Comment

Previous Post Next Post