ក្លាយជាមនុស្សមានឥទ្ធិពល
•និយាយតិច ស្តាប់ច្រើន
វាជាវិធីតែមួយគត់ក្នុងការរៀន មនុស្សដែលនិយាយច្រើនតែងតែមិនដឹងថាខ្លួនឯងនិយាយអី តែងតែបង្ហាញចំណុចងាយរងគ្រោះរបស់ខ្លួនឯង ពេលខ្លះការនិយាយច្រើនអត់ការពិចារណាអាចបំផ្លាញ់ខ្លួនឯងផងដែរ
•រៀនស្ងប់ស្ងាត់នៅគ្រប់ស្ថានភាពនៃជីវិត
បុរសម្នាក់អាចជួបរឿងបរាជ័យ អាចរងការប្រមាថ អាចបាត់បង់ស្នេហា។ ដូច្នេះកុំត្អូញត្អែរ រៀនស្ងប់ស្ងាត់ហើយដោះស្រាយវាមួយៗ ចិត្តអ្នកកាន់តែស្ងប់ ការគិត និង ការសម្រេចចិត្តរបស់អ្នកកាន់តែប្រសើរ
•សង្កេតអ្វីគ្រប់យ៉ាងដែលអ្នកបានជួប បានឃើញ វាជាវិធីក្នុងការពង្រឹងការគិតបែបស៊ីជម្រៅរបស់អ្នកអោយបានប្រសើរ។
•រៀនញញឹមអោយស្រស់ រៀនប្រើក្រសែភ្នែកពេលអ្នកសន្ទនា ពេលខ្លះការបង្ហាញអាកប្បកិរិយាទាក់ទាញ និង ការយកចិត្តទុកដាក់នឹងបើកឪកាសជាច្រើនសម្រាប់អ្នក។
•គិតមុនពេលអ្នកនិយាយ
មនុស្សខ្លះប្រើមាត់និងអណ្តាតក្នុងការនិយាយ ពេលខ្លះបញ្ហាជាច្រើនតែងតែមករកគេ ព្រោះមាត់ឥតគម្រប ដូច្នេះមុននិយាយប្រើខួរក្បាលគិតសិន ចាំនិយាយ
•ឱ្យតម្លៃលើពេលវេលារបស់អ្នក
កុំធ្វើអោយពេលវេលារបស់អ្នកហាក់គ្មានប្រយោជន៍ មិនមែនគ្រប់ការជួបជុំឬព្រឹត្តិការណ៍មិនចាំបាច់សុទ្ធតែចាំបាច់មានវត្តមានរបស់អ្នកនោះទេ។
អ្នកកាន់តែបង្ហាញខ្លួនតិច វត្តមានរបស់អ្នកកាន់តែមានតម្លៃ
•ស្ទាត់ជំនាញភាសាកាយវិការ
•បង្ហាញការគោរពលើមនុស្សគ្រប់គ្នា
ទោះបីសន្តិសុខ អ្នកអនាម័យក៏ដោយ
•ធ្វើសកម្មភាពដោយស្ងៀមស្ងាត់
កុំសុខៗដើរប្រាប់គេថាអ្នកនឹងធ្វើនេះ ធ្វើនោះ
ធ្វើវាដោយស្ងប់ស្ងាត់ លទ្ធផលរបស់អ្នកជាអ្នកនិយាយយ៉ាងមានឥទ្ធិល។
ត្រូវចាំថាគ្មានអ្នកណាអាចវាយប្រហារអ្នកបាន ដោយមិនដឹងថាអ្នកកំពុងគិតអី កំពុងធ្វើអ្វីនោះទេ ដូច្នេះផ្តោតធ្វើវាយ៉ាងស្ងប់ស្ងាត់។
————————
article by myfeeling
————————
ចែករំលែកព័ត៌មាន និងចំណេះដឹងនៅទីនេះ៖ https://bnctrust.blogspot.com/
————————
Telegram: https://t.me/bnccambo
