អត្ថបទសង្ខេប ស្ដីពី ការបាត់បង់ទឹកដីកម្ពុជាក្រោម | bnc

អត្ថបទសង្ខេប

រយៈពេល​៧៧​ឆ្នាំ​ហើយបើគិតមកដល់ឆ្នាំ២០២៦នេះ ដែល​ទឹកដី​កម្ពុជា​ក្រោម ស្ថិតក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​។ អតីត​ខេត្ត​ខ្មែរ​ទាំង​២១​នេះ ត្រូវ​បារាំង​កាត់​ឲ្យ​វៀតណាម​នៅ​ថ្ងៃទី​០៤ មិថុនា ឆ្នាំ​១៩៤៩។

បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម តាមរយៈ​សន្ធិសញ្ញា​ឆ្នេ​រយ៉ា​ឡុង នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​១៩៤៩​។  មូលហេតុ​ដែល​នាំ​បាត់បង់​កម្ពុជា​ក្រោម ដោយ​រម្លឹក​ពី​ការធ្លាក់ចុះ​ដុនដាប របស់​អំណាច​ខ្មែរ​នៅក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យជេដ្ឋា​ទី​២ ដោយសារ​សម្ពាធ​ប្រទេសជិតខាង​ពីរ គឺ​សៀម និង​យួន​។ ការ​គា​បស​ង្គ​ត់​ពី​សៀម បានធ្វើ​ឲ្យ​ព្រះអង្គ​ចាប់ដៃ​ជាមួយ​វៀតណាម ដើម្បី​ទប់​ជាមួយ​សៀម​។ «​នេះ​ជា​នយោបាយ​រំដោះខ្លួន ដើម្បី​ការពារ​ខ្លួន ប៉ុន្តែ នយោបាយ​របស់​ព្រះអង្គ បានផ្តល់​ឥទ្ធិ​ព​ផល​អាក្រក់​ដល់​អ្នកជំនាន់ក្រោយ​»​។


ដើម្បី​ភ្ជាប់​ទំនាក់​ទ​នង​ជាមួយ​វៀតណាម ក្រៅពី​ព្រម​ទទួលយក​បុត្រី​របស់​ស្តេច​វៀតណាម មក​ធ្វើជា​មហេសី ស្តេច​ជ័យជេដ្ឋា​ទី​២ បានអនុញ្ញាត​ឲ្យ​ប្រជាជន​វៀតណាម រស់នៅ​លើដី​សណ្ត​ទន្លេមេគង្គ​នៅ​កម្ពុជា​ក្រោម ដោយ​បង្គាប់​ឲ្យ​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ដូច​ប្រជាជន​ខ្មែរ​ដែរ​។​

​បន្ទាប់ពី​ការ​អនុ​អញ្ញាត​របស់​ព្រះអង្គ​មក ជនជាតិ​វៀតណាម បាន​ហូរ​ចូលមក​កម្ពុជា​ក្រោម កាន់តែ​ច្រើនឡើងៗ​។ មូល​ហេតុដែល​ព្រះអង្គ​យល់ព្រម​ឲ្យ​ប្រជាជន​វៀតណាម​មក​រស់នៅ​លើដី​ខ្មែរ​យ៉ាង​ដូច្នេះពីព្រោះ ព្រះអង្គ​ត្រូវ​ការពឹង​វៀតណាម ដើម្បី​ប្រឈមមុខ ជាមួយ​កងទ័ព​សៀម ដែល​កំពុង​គាបសង្កត់​ខ្មែរ​។ ប្រសិន​ព្រះអង្គ​ដឹងថា ថ្ងៃក្រោយ​ទៅ ទឹកដី​កម្ពុជា​ក្រោម ក្លាយជា​របស់​វៀតណាម ព្រះអង្គ​ក៏​មិន​អនុញ្ញាត​នោះទេ​។


​ដោយឡែក នៅក្នុង​រាជ​ព្រះបាទ​អង្គឌួង ព្រះអង្គ​បាន​បញ្ជូន​កងទ័ព​ទៅគ្រប់​គ្រង​កម្ពុជា​ក្រោម និង​បណ្តេញ​ជនជាតិ​វៀតណាម ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ព្រះអង្គ​បាន​ចូល​ទិវង្គត​។ ក្រោយមក​បារាំង​បានមក​ដាក់​អាណានិគម​លើ​កម្ពុជា និង​បាន​កាត់​ដី​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៤៩​។​


មូល​ហេតុដែល​បារាំង​កាត់​ដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម គឺ​ដើម្បី​ការលើកទឹកចិត្ត​កងទ័ព​វៀតណាម​ខាងត្បូង ដើម្បី​ពង្រឹងកម្លាំង​ទ័ព​ប្រឆាំង​ចលនា​វៀតណាម​កុម្មុយនីស្ត​ខាងជើង ដែល​ដឹកនាំ​ដោយ លោក ហូ ជី​មិញ​។  

​បើទោះបី​តាមច្បាប់​អន្តរជាតិ កម្ពុជា​មិនអាច​ទាមទារ​កម្ពុជា​ក្រោម​មកវិញ​ក៏ដោយ ប៉ុន្តែសូមឱ្យ​ខ្មែរក្រោម​ទាំងអស់ កុំ​ឲ្យ​អស់សង្ឃឹម ហើយ​ត្រូវតែ​ពង្រឹង​វប្បធម៌ ប្រពៃណី និង​អត្តសញ្ញាណ​របស់​ខ្មែរ​។

————————

ចែករំលែកព័ត៌មាន និងចំណេះដឹងនៅទីនេះ៖ https://bnctrust.blogspot.com/

————————

Telegram: https://t.me/bnccambo

Post a Comment

Previous Post Next Post