ជាកូនប្រុសអ្នកអាចយំពីរដងក្នុងជីវិត
- យំលើកទីមួយព្រោះបរាជ័យ ឬជួបរឿងដែលឈឺចាប់បំផុត អ្នកអាចយំបាន ហើយយំអោយខ្លាំង តែត្រូវចាំរឿងនេះទុកកុំអោយកើតមានថ្ងៃក្រោយទៀត យករឿងឈឺចាប់នេះកត់ត្រាទុកក្នុងខួរក្បាល ហើយបំលែងវាអោយក្លាយជាថាមពលរុញអ្នកខិតខំខ្លាំងជាងមុន គុណទ្វេរដង។
- យំលើកទីពីរ ព្រោះអ្នករំភើបពេលទទួលជោគជ័យ ហើយស្រែកខ្លាំងៗថា " Finally I made it, Yeah!!, ខ្ញុំធ្វើវាបានហើយ"
កាបរាជ័យ ការឈឺចាប់មិនអាក្រក់ពេកទេ នៅពេលយើងរៀនសូត្រពីវាបាន គ្មាននរណាកើតមកជោគជ័យរហូតទេ ហើយបើមិនមាននរណាយល់ ឬលើកទឹកចិត្តអ្នក អ្នកត្រូវតែចេះយល់ពីខ្លួនឯង នឹងបន្តជំរុញ លើកទឹកចិត្តថាគ្មានអ្វីអ្នកមិនអាចបានទេ ពេលខ្លះគ្រាន់តែមិនទាន់ដល់ពេលប៉ុណ្ណោះ គេសើច គេមើលងាយ ជាសិទ្ធ ជារឿងរបស់គេ តែអ្នកត្រូវតែបន្តអភិវឌ្ឍន៍ខ្លួនកុំឈប់ឈរ ថ្ងៃណាមួយគង់តែជីវិតប្រសើរទេ។
កើតមកខ្វះខាត់មិនមែនកំហុសយើងទេ ហើយក៏មិនមែនកំហុសនរណាដែរ បានរស់រានមានជីវិតលើផែនដីនេះវាប្រសើរហើយ ម្លេះហើយខំទៅ ព្យាយាមទៅ អ្នកកើតមកខ្វះខាត់ ត្រូវតែប្រឹងកុំអោយជំនាន់ក្រោយអ្នកនៅតែបន្តខ្វះខាត់ដូចអ្នកទៀត។
————————
articlebygenzz
————————
ចែករំលែកព័ត៌មានថៃឈ្លានពានកម្ពុជាទៅកាន់ពិភពលោកតាមរយៈ៖ https://bnctrust.blogspot.com/
————————
Telegram: https://t.me/bnccambo
