៦ចំណុច ធ្វើឲ្យខ្លួនមានតម្លៃ
១. ចាប់ផ្តើមឲ្យតម្លៃខ្លួនឯង៖ ចាប់ផ្តើមឲ្យតម្លៃលើខ្លួនឯងមិនថាពីមុនមកអ្នកជាមនុស្សបែបណាក៏ដោយ ចោរម្សៀត អ្នកដទៃស្តីបន្ទោស អ្នកដទៃបង្អាប់ ឬអ្នកដទៃចាត់ទុកអ្នកជាមនុស្សគ្មានតម្លៃ គ្មានប្រយោជន៍ឬគ្មានបានការយ៉ាងណាក៏ដោយ ចាប់ពីនេះពេលតទៅអ្នកត្រូវសញ្ចឹងគិតខ្លួនឯង ប្រកបដោយសតិស្មារតីនឹងនរ ។ ត្រូវគិតថាតម្លៃរបស់យើងស្ថិតក្នុងខ្លួនយើង មិនមាននរណាឲ្យមកតម្លៃយើងទេ ព្រោះថាមានតែខ្លួនយើងនោះទេដែលអាចបង្កើតវាបាន។
យ៉ាងណា ប្រហែលជាខ្លួនយើងមិនទាន់មានត្លៃសម្រាប់អ្នកដទៃ ទើបគេមិនឲ្យតម្លៃយើង ឬប្រហែលជាធ្វើឲ្យរំខានដល់អ្នកដទៃទើបគេមិនឲ្យតម្លៃយើង ។
២. បញ្ឃប់នូវរាល់ការត្អូញត្អែរទាំងឡាយ៖ ការត្អូញត្អែរទាំងឡាយប្រាប់អ្នកដទៃ គួរតែបញ្ឃប់ទៅ ។ អ្នកបរាជ័យខ្លះ ឬអ្នកគ្មានតម្លៃខ្លះ គិតតែពីរឿងត្អូញត្អែរ រអ៊ូខ្ញុំវេទនាណាស់ ខ្ញុំពិបាកណាស់ ខ្ញុំអុីចេះខ្ញុំចុះ ដែលស្តាប់ទៅគួរឲ្យជ្រក់ជ្រេញ ហើយការបង្ហាញភាពដ៏ទន់ជ្រាយបំផុតចេញមកខាងក្រៅ ដែលគិតស្មានថាគេឲ្យតម្លៃតាមរយៈការត្អូញត្អែរនឹង ប៉ុន្តែផ្ទុយទៅវិញគេចង់ក្អួត ។
យើងកុំច្រឡំ គ្មាននរណាចូលចិត្តត្អូញត្អែររបស់អ្នកនោះទេ បើយើងជាមនុស្សដែលគួរឲ្យអាណិតមែន គឺគេនឹងអាណិតលើទង្វើរបស់យើង គេមិនបានអាណិតលើការត្អូញត្អែររបស់យើងនោះទេ
ដូច្នេះរាល់ការត្អូញត្អែរ រាល់ការគិតអវិជ្ជមានលើខ្លួនឯងទាំងឡាយគួរតែបញ្ឃប់ឲ្យអស់ ។
៣. កែប្រែទម្លាប់អាក្រក់ចេញឲ្យអស់៖ រាល់ថ្ងៃមនុស្សបរាជ័យ គឺធ្វើតែឥតប្រយោជន៍ ឥតបានការ គោលដៅនៅខាងលិច ធ្វើរឿងនៅខាងកើត និងប្រាថ្នាបានតែអ្វីដែលល្អតែបង្កើតទម្លាប់អាក្រក់ ចង់មានចង់បាន ចង់ជោគជ័យ តែធ្វើតែរឿងដែលមិនពាក់ព័ន្ធទៅនឹងគោលដៅរបស់ខ្លួននោះទេ ។
ប្រសិនបើអ្នកមិនព្រមកែប្រែទម្លាប់ទាំងនេះទេ នោះអ្នកនៅតែជាមនុស្សសំរាម ។ តម្លៃរបស់យើងអាចកើនឡើងប្រៀបដូចយើងសន្សំលុយអុីចឹង សន្សំទម្លាប់ល្អម្តងបន្តិចៗនោះទៅវានឹងផ្លាស់ប្តូរអ្នកឲ្យតែធ្វើរឿងល្អៗឬទម្លាប់ល្អៗនិងរឿងដែលមានតម្លៃ ។
៤. កសាងសមត្ថភាព៖ ការដែលយើងអាចមានអ្វីៗ គឺវាបានកើតចេញពីសមត្ថភាពរបស់យើង ឧទាហរណ៍ថាបើយើងមានទ្រព្យរាប់លានដុល្លារ តើវាមានតម្លៃទេ ? ការបើអ្នកមិនមានសមត្ថភាពហើយនោះ បើទាះបីគេឲ្យអ្វីក៏ដោយ ក៏គ្មានតម្លៃនោះដែរ របស់ដែលកើតចេញពីសមត្ថភាពយើងខ្លួនឯងទើមវាមានតម្លៃ ។
មានបងប្អូនជាសេដ្ឋី ជាអ្នកមានស្តុកស្តម្ភ ហើយដើរអួតគេថាមាន ម៉ែឪ បងប្អូនជាអ្នកធំ ជាឧកញ្ញាជាដើមទាំងដែរខ្លួនឯងមិនមានអ្វីសោះ អ្នកត្រូវគិតថាបងប្អូនរបស់យើងជាអ្នកមាន មិនមែនយើងជាអ្នកមាននោះទេ ដូចនេះយើងទៅវិញទេដែលគួរឲ្យខ្មាសគេវិញ ។
៥. កសាងស្នាដៃ ឬកសាងសមិទ្ធផលដែលមានគុណប្រយោជន៍ដល់សង្គម៖ អ្នកត្រូវចាប់ផ្តើមអ្វីដែលមានតម្លៃ បើសិនជាអ្នកទៅធ្វើការងារឲ្យគេក៏គួរជ្រើរើសការងារដែលមានតម្លៃដែរ គឺការងារដែលមានតម្លៃដល់សង្គម ហើយមិនថាការងារនោះទាបប៉ុនណា ខ្ពស់ប៉ុនណានោះទេ ឲ្យតែអ្នកឲ្យតម្លៃដល់ការងារ អ្នកនឹងអាចបង្កើតឲ្យខ្លួនឯងបានភ្លាម ។ នៅពេលដែលយើងឲ្យតម្លៃដល់ការងារនោះហើយ អ្នកត្រូវតែប្រឹងធ្វើការងារនោះឲ្យកើតជាសមិទ្ធផលពិតប្រាកដ ។ ហើយប្រសិនជាការងារនោះមិនមានតម្លៃ ហើយបំផ្លាញសង្គមទៀត នោះសូមជៀសចេញឲ្យឆ្ងាយ កុំសូម្បីតែគិត ព្រោះការងារដែលបំផ្លាញពិតជាមិនបានយូរអង្វែងនោះទេ ។ សូមអ្នកកុំគិតឲ្យការងារនោះត្រឹមតែជាប្រាក់ឈ្នួល ត្រូវគិតថាការងាររបស់អ្នកមានគុណប្រយោជន៍អ្វីដល់មនុស្សបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ ។
៦. ត្រូវមានធម៏ក្នុងខ្លួន៖ ការមានធម៏ក្នុងខ្លួន គឺការមានសីលធម៏ មានគុណធម៏ និងសម្បុរសធម៏ ដែលយើងហៅថាអំពើល្អ មនុស្សយើងប្រសិនបើយើងរស់នៅ បើទោះបីមានសម្ថភាព ទ្រព្យសម្បត្តិយ៉ាងណាក្តី តែប្រសិនជាគ្មានអំពើល្អទេ ក៏គ្មានតម្លៃដែរ ។ការរស់ដើម្បីតែខ្លួនឯងក៏គ្មានតម្លៃដែរ យើងរស់នៅក្នុងសង្គម យើងខំកសាងសមត្ថភាព កសាងស្នាដៃ យើងខំកសាងសមិទ្ធផល ហើយយើងក៏ទទួលបានផលតបស្នងដោយស្វ័យប្រវត្តមកវិញ ហើយយកផលតបស្នងមកក្តាប់ មិនចែករំលែក អត់មានភាពសប្បុរសនោះយើងនឹងមានឈ្មោះថា អាត្មានិយមហើយ ហើយភាពអាត្មានិយមនេះនឹងធ្វើឲ្យចិត្តរបស់យើងតូចចង្អៀត ហើយអាចបណ្តាលឲ្យចិត្តរបស់យើងធ្វើអ្វីៗ ដោយមិនគិតពីផលប្រយោជន៍ក្នុងសង្គមទៀតផង ៕
————————
article by hunvirakboth
————————
ចែករំលែកព័ត៌មាន និងចំណេះដឹងនៅទីនេះ៖ https://bnctrust.blogspot.com/
————————
Telegram: https://t.me/bnccambo
