⏳ អារម្មណ៍ពេលនៅក្បែរមនុស្សដែលយើងស្រឡាញ់ និងមនុស្សដែលស្រឡាញ់យើង គឺខុសគ្នា!
🦋 #ពេលនៅជាមួយមនុស្សដែលយើងស្រឡាញ់ »»» យើងត្រូវតាមឃែរគេគ្រប់យ៉ាង សូម្បីតែពេលញ៉ាំអីជាមួយគេ ក៏យើងជាអ្នកជូតចាន ជូតស្លាព្រា ជូនសមឱ្យគេដែរ សូម្បីតែចាក់ទឹក ក៏យើងជាអ្នកចាក់ឱ្យគេដែរ ព្រោះគេជាមនុស្សដែលយើងស្រឡាញ់ ដូច្នេះហើយ យើងត្រូវតែថ្នាក់ថ្នម យកចិត្តគេគ្រប់បែបយ៉ាង! ❤️
🦋 #ពេលនៅជាមួយមនុស្សដែលស្រឡាញ់យើង »»» យើងប្រៀបដូចជាព្រះនាង ឬអង្គក្សត្រាអ៊ីចឹង មិនបាច់ខ្វល់អ្វីច្រើនទេ ព្រោះមានគេយកចិត្តទុកដាក់ខ្វាយខ្វល់ យកចិត្ត ការពារ មើលថែយើងគ្រប់យ៉ាង គេធ្វើទង្វើ ដូចដែលយើងធ្លាប់ធ្វើដាក់មនុស្សដែលយើងស្រឡាញ់បែបហ្នឹងហើយ...!❤️
⏳ តែបើសួរថា តើអារម្មណ៍មួយណាដែលមានក្ដីសុខជាង ច្បាស់ណាស់គឺ អារម្មណ៍ពេលបាននៅក្បែរ នៅជាមួយមនុស្សដែលយើងស្រឡាញ់ ពេលខ្លះក៏ហត់នឿយដែរ ដែលត្រូវតាមផ្គាប់ យកចិត្តគេ តែវាជាក្ដីសុខ ហើយក៏ពេញចិត្តនឹងធ្វើ 🥰💕!!!
————————
article by phanha
ចែករំលែកព័ត៌មាន និងចំណេះដឹងនៅទីនេះ៖ https://bnctrust.blogspot.com/
————————
Telegram: https://t.me/bnccambo
