ការតេស្តទឹកនោមរកមើលគក៌ (6សំនួរ-ចម្លើយ)
1) នៅពេលណាដែលអ្នកត្រូវធ្វើតេស្តទឹកនោមរកមើលគក៌?
~នៅពេលអ្នកចង់ដឹងថាមានផ្ទៃពោះរឺអត់(មានបំណងចង់បានគក៌)
~នៅពេលអ្នកមានបញ្ហាជាមួយការប្រើថ្នាំពន្យារកំណើតប្រចាំថ្ងៃ(ភ្លេចលេបថ្នាំ រឺលេបខុស)
~នៅមុនពេលធ្វើការព្យាបាលរឺមុននឹងញាំថ្នាំមួយចំនួនដែលអាចប៉ះពាល់ដល់ស្រ្ដីមានផ្ទៃពោះ
2) តើតេស្តទឹកនោមនេះមានដំណើរការយ៉ាងមិច?
~ដោយវាអាចរកឃើញអរម៉ូនHCGដែលមាននៅក្នុងខ្លួនស្រ្ដី ដែលអរម៉ូននេះផលិតនៅពេលដែលស្រ្តីមានផ្ទៃពោះប៉ុណ្ណោះ។
3) តើអាចធ្វើតេស្តរកគក៌តាមរបៀបណាខ្លះ ?
~អាចតេស្តតាមទឹកនោមរឺឈាម
4) តើអាចរកទិញតេស្តទឹកនោមរកមើលគក៌នៅឯណា?
~ឱសថស្ថាន មណ្ឌលសុខភាព ផ្សារទំនើប..
5) តើអ្វីដែលត្រូវចងចាំនៅពេលតេស្តទឹកនោមរកគក៌?
~ត្រូវតេស្តនៅពេលព្រឹកបើអាចធ្វើទៅបាន ដោយសារវាជាពេលដែលអរម៉ូនHCGមានកំហាប់ខ្ពស់ ដែលអាចងាយនឹងតេស្តឃើញ។
~បើសិនតេស្តនៅពេលផ្សេងត្រូវប្រាកដថាទឹកនោមនោះនៅក្នុងប្លោកនោមរយះពេល4ម៉ោង
~កុំញាំទឹកច្រើនពេកមុនពេលធ្វើតេស្ត ព្រោះវាអាចពង្រាវអរម៉ូនHCG អាចនឹងតេស្តទទួលបានលទ្ធផលខុស
~ត្រូវអានការណែនាំមុននឹងតេស្ត
6) តើអាចមានថ្នាំអ្វីដែលធ្វើអោយជះឥទ្ធិពលដល់លទ្ធផលតេស្តទឹកនោមនេះដែរឬទេ?
~ភាគច្រើនការប្រើប្រាស់ថ្នាំមិនធ្វើអោយប៉ះពាលើដល់ការតេស្តទេ។ ថ្នាំផ្សះ ថ្នាំពន្យារកំណើត ស្រា និងថ្នាំផ្សេងទៀតមិនប៉ះពាល់ដល់លទ្ធផលនៃការតេស្តនោះទេ
~មូលហេតុចម្បងដែលធ្វើអោយតេស្តចេញលទ្ធផលខុស(មានផ្ទៃពោះតែតេស្តឃើញអវិជ្ជមាន) គឺដោយសារអរម៉ូនHCGនៅមានចំនូនតិចនៅឡើយ រឺការប្រើប្រាស់តេស្តមិនបានត្រឹមត្រូវ
ប្រភពពី៖ https://www.verywellfamily.com/missed-period-but-negative...
————————
translate: LH
————————
ចែករំលែកព័ត៌មាន និងចំណេះដឹងនៅទីនេះ៖ https://bnctrust.blogspot.com/
————————
Telegram: https://t.me/bnccambo
————————
articlebykoh
