មនុស្សដែលមិនឱ្យតម្លៃអ្នក
មនុស្សដែលមិនគោរពឱ្យតម្លៃអ្នក គឺដល់ពេលដែលអ្នកត្រូវដកនូវភាពរាក់ទាក់ និងការគោរពរបស់ខ្លួនមកវិញហើយ
មិនមែនដោយសារតែគេជាមនុស្សនិយាយត្រង់ ឬក៏ដោយសារតែអ្នកជាមនុស្សអន់ គ្មានសមត្ថភាពនោះទេ។ គេមិនឱ្យតម្លៃអ្នក ដោយសារតែអ្នកទាំងពីរមិនស្ថិតនៅលើបន្ទាត់តែមួយ។ កុំតូចចិត្តនឹងខ្លួនឯង ហើយក៏កុំបន្ទោសគេដែរ អ្វីដែលអ្នកត្រូវធ្វើនៅពេលនេះ គឺខិតខំអភិវឌ្ឍខ្លួនឱ្យពូកែជាងនេះ។
ចុះបើដល់ពេលនោះគេនៅតែមិនឱ្យតម្លៃយើង គួរធ្វើយ៉ាងម៉េច? មិនអីទេ! តម្លៃរបស់យើងគឺស្ថិតនៅលើយើងខ្លួនឯង មិនស្ថិតនៅលើមាត់អ្នកដទៃទេ!
ធុរេននៅតែថ្លៃ ទោះបីជាអ្នកមិនចេះញ៊ាំវាក៏ដោយ។
———————————
article by weread
————————
ចែករំលែកព័ត៌មានថៃឈ្លានពានកម្ពុជាទៅកាន់ពិភពលោកតាមរយៈ៖ https://bnctrust.blogspot.com/
————————
Telegram: https://t.me/bnccambo
