ប្រមូលកម្លាំងរៀនឡើងវិញ | bnc

ប្រមូលកម្លាំងរៀនឡើងវិញ

១.ផែនការរៀន ៖ រៀបចំកាលវិភាគរៀនឡើងវិញ បែកចែកពេលវេលារៀនធ្វើយ៉ាងណាឱ្យមានសកម្មភាពរៀនជាប្រចាំថ្ងៃ។មេរៀនណាដែលត្រូវរំលឹក មេរៀនណាដែលត្រូវអនុវត្តន៍។

២.ប្រមូលអារម្មណ៍ ៖ បន្ទាប់ពីការសម្រាក បន្ទាប់ពីការសប្បាយពិតណាស់ធ្វើឱ្យយើងមានលេសសម្រាប់ខ្លួនឯង លេសខ្ចិល លេសចាំសិន តែមកដល់ពេលនេះ អ្នកគួរតែទាញអារម្មណ៍របស់ខ្លួនមកវិញព្រោះពេលវេលាមិនចាំអ្នកនោះទេ បើប្រហែសគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន អ្នកនឹងខាតពេល។

៣.ស្វ័យសិក្សា ៖ សាលាត្រូវបានឈប់សម្រាករយៈពេលយូរ ប្អូនៗគួរតែមានទម្លាប់ស្វ័យសិក្សាដោយខ្លួនឯង ដើម្បីពង្រឹងសមត្ថភាពបន្ថែម។

៤.កម្លាំងជម្រុញ ៖ គោលដៅរបស់អ្នកជាអ្វី? ធ្វើដើម្បីអ្វី? រំលឹកខ្លួនឯងជាប្រចាំនៅពេលដែលមានអារម្មណ៍ថាភ្លេចខ្លួន។

article by សេន ស៊ីណា និទ្ទេសA 2021

————————

ចែករំលែកព័ត៌មាន និងចំណេះដឹងនៅទីនេះ៖ https://bnctrust.blogspot.com/

————————

Telegram: https://t.me/bnccambo

————————

articlebykoh

Post a Comment

Previous Post Next Post