អនុវត្តន៍ក្នុងរយៈពេល 30 ថ្ងៃដើម្បីក្លាយជាមនុស្សថ្មីដែលជោគជ័យលឿនជាងមុន | bnc

អនុវត្តន៍ក្នុងរយៈពេល 30 ថ្ងៃដើម្បីក្លាយជាមនុស្សថ្មីដែលជោគជ័យលឿនជាងមុន

១- កំណត់គោលដៅឱ្យបានច្បាស់លាស់

ការមានគោលដៅច្បាស់លាស់គឺមានសារៈសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពការងារ។ នៅពេលអ្នកដឹងពីអ្វីដែលអ្នកចង់បាន អ្នកនឹងអាចកំណត់អាទិភាពការងារបានប្រសើរជាងមុន ហើយការកំណត់គោលដៅយើងកំណត់ដោយគិតទៅលើ SMART (ជាក់លាក់ អាចវាស់វែងបាន សម្រេចបាន ពាក់ព័ន្ធ ពេលវេលាកំណត់) ដែលនឹងជួយអ្នកធ្វើការប្រកបដោយគោលបំណង និងការប្តេជ្ញាចិត្ត។

២- ការធ្វើផែនការប្រចាំថ្ងៃ

ការធ្វើផែនការប្រចាំថ្ងៃជួយអ្នកឱ្យច្បាស់លាស់អំពីអ្វីដែលអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ និងកាត់បន្ថយការពង្រាយគំនិតរបស់អ្នក ហើយការបង្កើតបញ្ជីការងារត្រូវធ្វើប្រចាំថ្ងៃ ឬការប្រើប្រាស់កម្មវិធីគ្រប់គ្រងភារកិច្ចព្រោះនឹងជួយអ្នកឱ្យមើលឃើញកិច្ចការទាំងអស់ដែលត្រូវធ្វើ និងជួយអ្នកមិនឱ្យខកខានកិច្ចការសំខាន់ៗ។

៣- ផ្តល់អាទិភាព

ការ​ផ្តល់​អាទិភាព​ការងារ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ដំណើរការ​ការងារ ហើយសូមណែនាំឱ្យអ្នកប្រើបច្ចេកទេស Eisenhower Matrix ដែលជួយបែងចែករវាងកិច្ចការ "សំខាន់ និងបន្ទាន់" និង "មិនសំខាន់ និងមិនបន្ទាន់" ។ ការកំណត់អាទិភាពនេះនឹងជួយអ្នកឱ្យផ្តោតលើកិច្ចការដែលមានឥទ្ធិពលបំផុតលើគោលដៅរបស់អ្នក។

៤- គ្រប់គ្រងពេលវេលារបស់អ្នកឱ្យមានប្រសិទ្ធភាព

ការគ្រប់គ្រងពេលវេលាគឺជាគន្លឹះនៃផលិតភាព ដោយប្រើបច្ចេកទេសបំបែកពេលវេលាទៅជាកំណាត់ ដែលជួយឱ្យអ្នកផ្តោតអារម្មណ៍ និងធ្វើការបានប្រសើរជាងមុន។ ការសម្រាករវាងកិច្ចការក៏អនុញ្ញាតឱ្យខួរក្បាលរបស់អ្នកសម្រាក និងបញ្ចូលថាមពលឡើងវិញផងដែរ។ 

៥- កាត់បន្ថយការរំខាន

បរិយាកាសការងាររបស់អ្នកមានឥទ្ធិពលយ៉ាងខ្លាំងទៅលើផលិតភាពរបស់អ្នក ការកាត់បន្ថយការរំខានពីសំឡេងរំខាន ឬការប្រើប្រាស់ទូរសព្ទដៃអាចជួយអ្នកឱ្យផ្តោតលើកិច្ចការសំខាន់ៗបន្ថែមទៀត ការបង្កើតបរិយាកាសត្រឹមត្រូវអាចបង្កើនការផ្តោតអារម្មណ៍ និងផលិតភាពរបស់អ្នក។ 

៦- យុទ្ធសាស្រ្តគ្រប់គ្រងភារកិច្ច

ការដឹងពីរបៀបរៀបចំការងាររបស់អ្នកជាប្រព័ន្ធគឺផ្តល់នូវផលចំណេញជាច្រើនក្នុងការធ្វើការ ដោយស្វែងយល់ពីរបៀបផ្ទេរភារកិច្ច ឬបំបែកកិច្ចការទៅជាផ្នែកតូចៗ ដែលអាចជួយឱ្យអ្នកធ្វើការកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយភាពតានតឹង ព្រោះថាការងារច្រើនពេកក្នុងពេលតែមួយវាអាចលើសលប់។ 

៧- បង្កើតទម្លាប់ធ្វើការងារឱ្យបានល្អ

ការបង្កើតទម្លាប់ធ្វើការងារឱ្យបានល្អអាចជួយអ្នកឱ្យធ្វើការកាន់តែមានប្រសិទ្ធភាព ដោយណែនាំឱ្យអ្នកចាប់ផ្តើមពីរឿងតូចៗ ហើយធ្វើជារឿយៗឱ្យទៅជាទម្លាប់ដែលអាចនាំទៅរកភាពជោគជ័យយូរអង្វែង។

៨- សម្រាកប្រកបដោយប្រសិទ្ធភាព

ការ​ចំណាយ​ពេល​សម្រាក​ក៏​សំខាន់​ដែរ​ពេល​និយាយ​ដល់​ផលិតភាព ព្រោះការសម្រាកអនុញ្ញាតឱ្យខួរក្បាលរបស់អ្នកងើបឡើងវិញ និងផ្តោតលើការងាររបស់អ្នកបានយ៉ាងល្អ។ រៀបចំផែនកាការសម្រាកប្រចាំថ្ងៃរបស់អ្នក ដើម្បីចៀសវាងការធ្វើការងារធ្ងន់ពេក ដែលអាចនាំឱ្យកើតភាពតានតឹងខ្ពស់។ 

————————

article by គឹម ស៊ីដដារឹស

————————

ចែករំលែកព័ត៌មាន និងចំណេះដឹងនៅទីនេះ៖ https://bnctrust.blogspot.com/

————————

Telegram: https://t.me/bnccambo

Post a Comment

Previous Post Next Post